ប៉ាជឺ វិភាគ និងព្យាករណ៍រាសី

ដំណើរជីវិតមិនទៀង រឿងហេតុខ្លះកើតឡើងដដែលៗក្នុងខ្សែជីវិត រឿងខ្លះគេមិនអី អីតែឯង.. ខំប្រឹងដូចគេដែរ ចាប់ផ្តើមពីចំណុចសូន្យដូចគេដែរ គេចេះតែរីកចម្រើន ផ្ទុយពីខ្លួនឯងដែលមិនរលូន.. ពេលខ្លះស្ទើរតែបោះបង់ចោលការតស៊ូក្នុងជីវិតម្តងៗដែរ… មនុស្សមិនតិចទេដែលជួបបញ្ហាបែបផែនខាងលើ ទាំងនេះដោយសារយើងមិនបានស្គាល់ខ្លួនឯងអោយបានច្បាស់លាស់! វគ្គសិក្សាថ្មី ប៉ាជឺ វិភាគ និងព្យាករណ៍រាសី ជាវគ្គដែលបានរៀបចំសម្រិតសម្រាំងថ្មី ដើម្បីសិក្សា វិភាគ បំបែកគន្លឹះអាថ៌កំបាំងក្នុងជីវិត និងព្យាករណ៍អនាគត តាមរយៈវេលាកំណើតដែលកើតចេញពីផ្ទៃម្តាយ។ វគ្គនេះក៏នឹងនាំអោយអ្នកសិក្សាចេះរៀបចំផែនការជីវិតអោយបានត្រឹមត្រូវស្របតាមដួងរាសី និងវេលានានាដែលនឹងឈានចូលមកក្នុងវិថីជីវិតផងដែរ។  

BAZI AND HEALTH ប៉ាជឺ និងសុខភាព

សុភាសិតបរទេសនិយាយថា៖អ្នកដែលមានសុខភាពល្អនឹងមានក្តីសង្ឃឹមអ្នកដែលមានក្តីសង្ឃឹមនឹងមើលឃើញចំនុចវិជ្ជមានហើយអ្នកដែលមើលឃើញចំនុចវិជ្ជមាននឹងមានអ្វីៗគ្រប់យ៉ាង! សុខភាព ត្រូវបានមនុស្សភាគច្រើនមើលរំលង ព្រោះគាត់មិនទាន់អី! តែដល់ពេលមានអី ទើបស្រវេរស្រវារ យកអ្វីៗគ្រប់យ៉ាងទៅដោះដូរយកសុខភាពមកវិញ។ ក្នុងកាលៈទេសៈខ្លះ លុយនិងពេលវេលា មិនអាចដោះដូរអោយសុខភាពបានមកដូចដើមឡើយ។ ចំណែកឯអ្នកដែលរៀនប៉ាជឺក្តី ហុងស៊ុយក្តី ឈីមិនតុនជែក្តី.. ភាគច្រើនសម្តៅរកចំនុចពិសេសដើម្បីបង្កើនលាភ ទ្រព្យ យសស័ក្តិ.. ដោយរំលងឬមិនសូវយកចិត្តទុកដាក់លើចំនុចសុខភាព ពេលខ្លះយកចិត្តទុកដាក់តាមតារាងរាសីរបស់ខ្លួនដែរ តែបានត្រឹមដឹងថា ប្រយ័ត្នចំនុចនេះ ចំនុចនោះ… គាត់មិនបានដឹងថា វាអាចបណ្តាលមកពីអ្វី ហើយវាពាក់ព័ន្ធនឹងអ្វី និងគួរផ្តោតលើឫសគល់ណាមួយអោយប្រាកដឡើយ។ មេត្តាហ្វីនិច្ច បានរៀបចំវគ្គថ្មីនេះឡើង ដើម្បីជាការដាស់អារម្មណ៍ និងផ្តល់ជាគន្លឹះសុខភាព ដែលវាជាមាតិការសិក្សាមួយមិនសូវមានគេនឹកនាដល់។ ការសិក្សាវគ្គនេះនឹងផ្តល់ចំណេះដឹងលើ មុខងារអវៈយវៈរបស់រាងកាយនិងធាតុរបស់វា ព្រមទាំងបញ្ហាសុខភាពនានាដែលបណ្តាលមកពីការប្រែប្រួលរបស់ធាតុទាំង៥នៅក្នុងរាងកាយ។ អ្នកសិក្សាក៏អាចដឹងពីចំនុចជីពចរសំខាន់ៗ និងវិធីដោះស្រាយបញ្ហាសុខភាព (កម្រិតបឋម)ដោយខ្លួនឯង។ លើសពីនោះ ការសិក្សាក៏មានបញ្ចូលការវិភាគដំណើរវ័យចរ និងវេលាប្រឈមនានា ដែលអាចនាំអោយមានបញ្ហាសុខភាពកើតឡើងផងដែរ។ ការពារប្រសើរជាងព្យាបាល ហើយព្យាបាលដោយលំហូរឋាមពលធម្មជាតិ ប្រសើរជាងប្រើថ្នាំពេទ្យដែលជាអាវុធមុខពីរ។ វគ្គនេះសម្រាប់តែអ្នកស្រឡាញ់ និងព្យាយាមថែទាំសុខភាពតែប៉ុណ្ណោះ! បញ្ជាក់៖ ការសិក្សារនេះមិនអាចជំនួសក្បួនវេជ្ជសាស្ត្រទាំងស្រុងឡើយ វាគ្រាន់តែជាវិធីព្យាករណ៍សុខភាព ស្វែងរកឫសគល់នៃជម្ងឺ និងការសម្រួលអោយរាងកាយព្យាបាលដោយខ្លួនឯងតាមបែបធម្មជាតិ។ រៀនអនឡាញតាមរយៈវេបសាយចំណេះទទួលចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះទៅ ទំនាក់ទំនង៖ 081 682 258…

BAZI AUXILIARY STARS ផ្កាយរាសីក្នុងក្បួនប៉ាជឺ

ប៉ាជឺ ជាក្បួនមួយដែលមានភាពសុក្រិតខ្ពស់ និងល្អិតល្អន់បំផុតមួយក្នុងចំណោមក្បួនព្យាករណ៍រាសីនានាដែលមាននៅក្នុងសកលលោក។ ការសិក្សាវិភាគលើប៉ាជឺ គេច្រើនវិភាគលើទំនាក់ទំនងដួងរាសីដែលបានពីថាមពលឋានសួគ៌(រាសីមេឃ) ដួងរាសីដែលបានពីថាមពលផែនដី(រាសីដី) និងដួងរាសីថាមពលបន្ទាប់បន្សំ(រាសីលាក់) បូកផ្គុំគ្នាក្នុងតារាងបុគ្គលខ្លួនឯង ឬបូកផ្គុំគ្នាជាមួយតារាងបុគ្គលដទៃ ឬបូកផ្គុំគ្នាជាមួយវេលាប្រឈម។ អ្នកជឿលើក្បួនប៉ាជឺទូទៅភាគច្រើនមានការបារម្ភខ្ពស់លើតែការប៉ះទង្គិចថាមពល(ឆុង) ឬកត្តាបង្ករថាមពល 10 GODS ដោយមិនសូវបានផ្តោតវិភាគលើផ្កាយរាសីដែលមានចំណែកកែប្រែលើករាសី ផ្តល់ឱកាស ឬផ្តល់ថាមពលសម្ពាធបន្ថែមទេ។ ការវិភាគរាសីប្រចាំជីវិត ប្រចាំឆ្នាំ ប្រចាំខែ ប្រចាំថ្ងៃ ឬប្រចាំដំណើរវ័យចរ គេច្រើនយកផ្កាយរាសីមកដាក់អមបន្ថែម ដើម្បីមើលឱកាសនានាក្នុងការកែគ្រោះអោយទៅជាលាភ ឬមើលឧបសគ្គនានានៅវេលាខាងមុខ។ ក្នុងក្បួនប៉ាជឺមានផ្កាយរាសីច្រើនណាស់ អាស្រ័យទៅតាមសាលា ក្បួន ឬគ្រូធំរបស់ខ្លួនកំណត់ឬបំបែកក្បួន។ តែនៅក្នុងការប្រើប្រាស់ដែលនិយមបំផុតគេច្រើនយកផ្កាយរាសីចំនួន១០៨មកប្រើ។ ដោយសារផ្កាយរាសីខ្លះមានអត្ថន័យស្រដៀងគ្នា មេត្តាហ្វីនិច្ចបានសម្រេចជ្រើសរើសយកផ្កាយរាសីចំនួន១០៣យកមកធ្វើជាមាតិការមេរៀននៅក្នុងវគ្គថ្មីនេះ។ 👉វគ្គនេះល្អសម្រាប់អ្នកដែលចេះប៉ាជឺខ្លះៗហើយ និងចង់បានចំណេះដឹងលើផ្កាយរាសីជាទុនព្យាករណ៍រាសីបន្ថែម។ 👉សម្រាប់អ្នកដែលមិនចេះប៉ាជឺសោះ មេត្តាហ្វីនិច្ចនិងពន្យល់អំពីមូលដ្ឋាននៃប៉ាជឺ និងការរៀនបង្កើតតារាងប៉ាជឺ ដោយមិនមានការពន្យល់លម្អិតលើគ្រឹះទំនាក់ទំនងដួងរាសីផ្សេងៗទេ។ 💲តម្លៃសិក្សាពេញ៖ 168ដុល្លារ ចូលរៀននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ តាមរយៈវេបសាយ HTTPS://WEB.JOMNES.NET ទំនាក់ទំនង៖ 081 682 258 https://t.me/JiangWeizhi Telegram៖ https://t.me/ometafenix *********🧾សេវារបស់មេត្តាហ្វីនិច្ច៖ » ប្រឹក្សាជីវិត និងការសម្រេចចិត្ត » ប្រឹក្សារាសីដំណើរជីវិតតាមក្បួនប៉ាជឺ និងឈីមិនតុនជែ » ប្រឹក្សាការសិក្សា និងមុខរបរគួរចាប់យក » ប្រឹក្សារើសបុគ្គលិក » ប្រឹក្សាហុងស៊ុយផ្ទះនិងការិយាល័យ » ប្រឹក្សារកវេលាមង្គលនានា » ប្រឹក្សាកែថាមពលដំណើរជីវិត » វគ្គសិក្សាពិសេស **** ទំនាក់ទំនង៖ 081 682 258 https://t.me/JiangWeizhi Telegram៖ https://t.me/ometafenix FaceBook៖ https://web.facebook.com/ometafenix TikTok៖ https://www.tiktok.com/@ometafenix YouTube៖  https://www.youtube.com/@ometafenix…