QIMEN Strategic Executions

QIMEN Strategic Executions គឺជាការសិក្សារវិភាគកម្លាំងថាមពលឈីមិនវិសេសដែលមានឥទ្ធិពល សមស្របជាមួយនឹងកត្តារាសីនិងប្រភេទកិច្ចការរបស់យើង ដើម្បីសម្រេចទទួលបានលាភជ័យ។ ការសិក្សាកម្លាំងថាមពលនេះ ត្រូវផ្តោតលើកម្លាំងរបស់តារាងឈីមិន(អាទិទេព ផ្កាយ ទ្វា និងធាតុប្រចាំវេលា) ដើម្បីស្វែងរកថាមពលដែលល្អប្រសើរបំផុត និងសមស្របបំផុត ក្នុងការសម្រេចចិត្តផ្តើមកិច្ចការណាមួយ។ យុទ្ធសាស្ត្រទាំងនេះត្រូវបានប្រើប្រាស់យ៉ាងហ្មត់ចត់ពីសំណាក់អ្នកប្រាជ្ញបុរាណចិន ក្នុងយុទ្ធសាស្ត្រសឹកសង្គ្រាម ពិសេស ជូ កឺលាំង ដែលជាបុគ្គលល្បីល្បាញមួយរូបក្នុងការប្រើប្រាស់ក្បួនឈីមិនតុនជែ។ គេមិនបានប្រើវាសម្រាប់តែក្បួនសឹកមួយមុខប៉ុណ្ណោះទេ តែវាក៏អាចប្រើប្រាស់សម្រាប់៖ ១. កិច្ចប្រជុំ ចរចារ សម្ភាសន៍បុគ្គលិក៖ រើសវេលា និងទីតាំងអង្គុយដើម្បីមានថាមពលល្អមកជួយ។២. ការសមាធិ-បួងសួង៖ ដើម្បីរក្សាចិត្តអោយស្ងប់ និងផ្តោតចិត្តមុតមាំលើកិច្ចការដែលដែលចង់អោយបានសម្រេច។៣. ចេញដំណើរ-ចេញលក់៖ ផ្តើមយុទ្ធនាការវាយលុកទីផ្សារ ឬធ្វើដំណើរធុរៈកិច្ចនានាអោយបានជោគជ័យមានផលល្អ។៤. ទំនាក់ទំនង៖ ដើម្បីស្វែងរកវេលា និងទីកន្លែងដែលមានកម្លាំងសមប្រកបជួយក្នុងការសន្ទនា ឬទំនាក់ទំនងដៃគូស្នេហា។ អ្នកណាខ្លះគួររៀនវគ្គនេះ? ១. សហគ្រិន ថ្នាក់ដឹកនាំ និងបុគ្គលសំខាន់ៗក្នុងស្ថាប័នការងារ ដើម្បីបង្កើនប្រសិទ្ធិភាពការងារ និងមានការសម្រេចចិត្តបានល្អត្រឹមត្រូវ។២. អ្នកដែលស្វែងរកការងារ ឬស្វែងរកភាពរីកចម្រើនសម្រាប់ខ្លួនឯង។៣. អ្នកវិនិយោគ ឬរកស៊ី ដែលត្រូវសម្រេចចិត្តក្នុងការពង្រីកទីផ្សារ ឬបង្កើតផលិតផលថ្មី។៤. អ្នកដែលកំពុងស្ទាក់ស្ទើរក្នុងការសម្រេចចិត្តណាមួយ។និយាយអោយខ្លី វគ្គនេះល្អសម្រាប់អ្នកដែលត្រូវគ្រប់គ្រង រៀបចំផែនការយុទ្ធសាស្ត្រ សម្រេចចិត្ត និងដាក់ចេញបញ្ជារអោយអនុវត្តផែនការ។ ហេតុអ្វីមេត្តាហ្វីនិច្ចសម្រេចចិត្តបើកបង្រៀនវគ្គនេះ? សង្គមយើងពោរពេញទៅដោយការប្រកួតប្រជែង និងកាន់តែសម្បូរបែបជាងមុន ដែលនាំអោយមានភាពស្មុគស្មាញនិងតានតឹងច្រើនជាងមុន។ ទាំងអ្នកធ្វើការឯកជន ទាំងអ្នករាជការ ទាំងអ្នករកស៊ី ទាំងសិស្សនិស្សិត បានប្រឈមនឹងភាពតានតឹងនៃការប្រែប្រួលបរិបទថ្មីក្នុងសង្គម។ មេត្តាហ្វីនិច្ច បាននិងកំពុងព្យាយាមផ្តល់ជាការប្រឹក្សាផ្លូវចិត្ត លើកទឹកចិត្ត ចែករំលែកគន្លឹះក្នុងការចូលក្នុងសង្គម និងវិធីសាស្ត្រនានាទាំងបែបផែនសង្គមផង វិទ្យាសាស្ត្រផង និងបរមត្ថវិជ្ជាផង ដើម្បីជួយដល់មិត្តរបស់មេត្តាហ្វីនិច្ចអោយទទួលបានជោគជ័យក្នុងវិស័យការងាររកស៊ី សិក្សា និងជីវិតផ្ទាល់ខ្លួន។ មេត្តាហ្វីនិច្ច ក៏បានសង្កេតឃើញថា សាធារណៈជនជាច្រើនបានយល់ដឹង និងបានប្រើប្រាស់ហុងស៊ុយ ដើម្បីរៀបចំជីវិតរបស់គាត់អោយល្អប្រសើរជាងមុន ដែលវាជាកត្តាមួយនាំអោយការប្រកួតប្រជែងក្នុងសង្គមបានឈានចូលដល់មួយកម្រិតខ្ពស់ជាងមុនទៀត។ ហេតុដូច្នេះហើយ ទើបមេត្តាហ្វីនិច្ច សម្រេចចិត្តណែនាំវគ្គថ្មីនេះ ដើម្បីអោយមិត្តរបស់មេត្តាហ្វីនិច្ចបានឈានដំណើរមួយជំហានមុនសាធារណៈជនទូទៅ។ យើងសម្លឹងទៅអនាគត និងរៀបចំផ្លូវដើរពីបច្ចុប្បន្នអោយល្អប្រសើរ! ចូលរៀននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ តាមរយៈវេបសាយចំណេះ https://web.jomnes.net/ ចុះឈ្មោះចូលរៀនមុនបំណាច់ខែតុលា ឆ្នាំ២០២៥ តម្លៃត្រឹម 208ដុល្លារ ថែមសមាជិកក្លឹបចក្រវាឡឆ្នាំ២០២៦(ស្មើតម្លៃ 108ដុល្លារ/ឆ្នាំ)។ ក្លឹបចក្រវាឡ ជាក្រុមពិសេសដែលទទួលបានគន្លឹះពិសេសនានាប្រចាំខែ(ប្រតិទិនហុងស៊ុយ ប្រតិទិនថាមពលឈីមិន និងគន្លឹះពិសេសផ្សេងៗជាច្រើន)។ តម្លៃពេញ 298ដុល្លារ។ ទំនាក់ទំនង៖ 081 682 258 https://t.me/JiangWeizhi Telegram៖ https://t.me/ometafenix ********* 🧾សេវារបស់មេត្តាហ្វីនិច្ច៖ » ប្រឹក្សាជីវិត និងការសម្រេចចិត្ត » ប្រឹក្សារាសីដំណើរជីវិតតាមក្បួនប៉ាជឺ និងឈីមិនតុនជែ » ប្រឹក្សាការសិក្សា និងមុខរបរគួរចាប់យក » ប្រឹក្សារើសបុគ្គលិក » ប្រឹក្សាហុងស៊ុយផ្ទះនិងការិយាល័យ…