BAZI AND HEALTH ប៉ាជឺ និងសុខភាព
សុភាសិតបរទេសនិយាយថា៖អ្នកដែលមានសុខភាពល្អនឹងមានក្តីសង្ឃឹមអ្នកដែលមានក្តីសង្ឃឹមនឹងមើលឃើញចំនុចវិជ្ជមានហើយអ្នកដែលមើលឃើញចំនុចវិជ្ជមាននឹងមានអ្វីៗគ្រប់យ៉ាង! សុខភាព ត្រូវបានមនុស្សភាគច្រើនមើលរំលង ព្រោះគាត់មិនទាន់អី! តែដល់ពេលមានអី ទើបស្រវេរស្រវារ យកអ្វីៗគ្រប់យ៉ាងទៅដោះដូរយកសុខភាពមកវិញ។ ក្នុងកាលៈទេសៈខ្លះ លុយនិងពេលវេលា មិនអាចដោះដូរអោយសុខភាពបានមកដូចដើមឡើយ។ ចំណែកឯអ្នកដែលរៀនប៉ាជឺក្តី ហុងស៊ុយក្តី ឈីមិនតុនជែក្តី.. ភាគច្រើនសម្តៅរកចំនុចពិសេសដើម្បីបង្កើនលាភ ទ្រព្យ យសស័ក្តិ.. ដោយរំលងឬមិនសូវយកចិត្តទុកដាក់លើចំនុចសុខភាព ពេលខ្លះយកចិត្តទុកដាក់តាមតារាងរាសីរបស់ខ្លួនដែរ តែបានត្រឹមដឹងថា ប្រយ័ត្នចំនុចនេះ ចំនុចនោះ… គាត់មិនបានដឹងថា វាអាចបណ្តាលមកពីអ្វី ហើយវាពាក់ព័ន្ធនឹងអ្វី និងគួរផ្តោតលើឫសគល់ណាមួយអោយប្រាកដឡើយ។ មេត្តាហ្វីនិច្ច បានរៀបចំវគ្គថ្មីនេះឡើង ដើម្បីជាការដាស់អារម្មណ៍ និងផ្តល់ជាគន្លឹះសុខភាព ដែលវាជាមាតិការសិក្សាមួយមិនសូវមានគេនឹកនាដល់។ ការសិក្សាវគ្គនេះនឹងផ្តល់ចំណេះដឹងលើ មុខងារអវៈយវៈរបស់រាងកាយនិងធាតុរបស់វា ព្រមទាំងបញ្ហាសុខភាពនានាដែលបណ្តាលមកពីការប្រែប្រួលរបស់ធាតុទាំង៥នៅក្នុងរាងកាយ។ អ្នកសិក្សាក៏អាចដឹងពីចំនុចជីពចរសំខាន់ៗ និងវិធីដោះស្រាយបញ្ហាសុខភាព (កម្រិតបឋម)ដោយខ្លួនឯង។ លើសពីនោះ ការសិក្សាក៏មានបញ្ចូលការវិភាគដំណើរវ័យចរ និងវេលាប្រឈមនានា ដែលអាចនាំអោយមានបញ្ហាសុខភាពកើតឡើងផងដែរ។ ការពារប្រសើរជាងព្យាបាល ហើយព្យាបាលដោយលំហូរឋាមពលធម្មជាតិ ប្រសើរជាងប្រើថ្នាំពេទ្យដែលជាអាវុធមុខពីរ។ វគ្គនេះសម្រាប់តែអ្នកស្រឡាញ់ និងព្យាយាមថែទាំសុខភាពតែប៉ុណ្ណោះ! បញ្ជាក់៖ ការសិក្សារនេះមិនអាចជំនួសក្បួនវេជ្ជសាស្ត្រទាំងស្រុងឡើយ វាគ្រាន់តែជាវិធីព្យាករណ៍សុខភាព ស្វែងរកឫសគល់នៃជម្ងឺ និងការសម្រួលអោយរាងកាយព្យាបាលដោយខ្លួនឯងតាមបែបធម្មជាតិ។ រៀនអនឡាញតាមរយៈវេបសាយចំណេះទទួលចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះទៅ ទំនាក់ទំនង៖ 081 682 258…

