ដំណឹងអាហារូបករណ៍

ដើម្បីអបអរសាទរគំរប់ខួបទី៤ឆ្នាំរបស់ខ្លួន មេត្តាហ្វីនិច្ចនឹងផ្តល់ឱកាសជូនដល់បងប្អូនទាំងអស់ដែលមានបំណងចង់សិក្សាលើបរមត្ថវិជ្ជាចិន តាមរយៈការប្រលងយកអាហារូបករណ៍ប្រចាំឆ្នាំ២០២៤ ដែលជាលើកទី៤នៃការផ្តល់អាហារូបករណ៍។ ការប្រឡងនេះនឹងធ្វើឡើងតាមរយៈអនឡាញ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៣៖៣០ រហូតដល់ ១៤៖៣០ រសៀល។

វិញ្ញាសារប្រលងនឹងផ្តោតលើចំណេះដឹងដែលមេត្តាហ្វីនិច្ចបានចែករំលែកកន្លងមកក្នុងហ្វេសប៊ុកឆាណែល តេលេក្រាមឆាណែល យូធ្យូប តិកតុក និងបណ្ណាល័យហុងស៊ុយ។

សិទ្ធិនៃការទទួលអាហារូបករណ៍ អាស្រ័យទៅលើនិទ្ទេសដែលទទួលបានពីការប្រឡងតាមពិន្ទុ។

វគ្គសិក្សាដែលអាហារូបករណ៍គ្របដណ្តប់៖
១. ប៉ាជឺផែនការជីវិត
២. ហុងស៊ុយ
៣. ឈីមិនហុងស៊ុយ
៤. ឈីមិនតុនជែ
៥.​ រើសវេលាតាមក្បួនថុងស៊ូ

មេត្តាហ្វីនិច្ច តែងតែរលឹកដល់ការគាំទ្រ ព្រមទាំងមតិយោបល់របស់បងប្អូនប្រិយ៍មិត្ត និងអតិថិជនទាំងអស់ ហើយយើងក៏តែងតែគោរព និងអោយតម្លៃដល់អ្នកដែលចង់បានចំណេះ និងការមិនលួចចម្លងស្នាដៃរបស់អ្នកដទៃទៅទាំងសំណុំដែរ។

ព័ត៌មានអំពីអាហារូបករណ៍នឹងផ្តល់ជូនជាបន្តបន្ទាប់ ឬបងប្អូនក៏អាចសួរបន្ថែមតាមរយៈបណ្តាញទំនាក់ទំនងនានាខាងក្រោម។

ទំនាក់ទំនង៖ 081 682 258 https://t.me/JiangWeizhi
Telegram៖ https://t.me/ometafenix
FaceBook៖ https://web.facebook.com/ometafenix
TikTok៖ https://www.tiktok.com/@ometafenix
YouTube៖ https://www.youtube.com/@ometafenix